khmer eng
  • ឯកឧត្តម យ៉ង់ សែម បានអញ្ជេីញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់ការពិនិត្យជាសកលតាមកាលកំណត់(UPR) ដែលរៀបចំដោយគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា
     
    ចែករំលែក ៖

    នៅថ្ងៃទី ០៦ ខែធ្នូ ២០២៣ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តម យ៉ង់ សែម ប្រធានគណ:កម្មការទី១ ព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់ការពិនិត្យជាសកលតាមកាលកំណត់(UPR) ដែលរៀបចំដោយគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ សមាជិករដ្ឋសភា-ព្រឹទ្ធសភា តំណាងអង្គការសង្គមស៊ីវិល និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិសរុបទាំងអស់១០០នាក់។ ការពិនិត្យជាសកលតាមកំណត់(UPR) គឺជាយន្តការពិសេសមួយធ្វេីការពិនិត្យការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់រដ្ឋភាគីតាមកាលកំណត់ជាក់លាក់មួយក្នុងដំណេីរការពិនិត្យដែលធ្វេីឡេីងដោយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់។ UPR ផ្តល់ឱកាស់ដល់រដ្ឋសមាជិក រាយកាណ៍ពីសកម្មភាព ដែលខ្លួនបានធ្វេីជាទៀងទាត់ក្នុងការធ្វេីឱ្យស្ថានភាពសិទ្ធិមនុស្សល្អប្រសេីរ និងលុបបំបាត់បញ្ហាប្រឈមដែលរាំងស្ទះការគោរពសិទ្ធិមនុស្សពេញលេញ និងដេីម្បីទទួលបានអនុសាសនពីរដ្ឋភាគីផ្សេងទៀតដេីម្បីការធ្វេីឱ្យប្រសេីរឡេីងជាបន្តបន្ទាប់ក្នុងដំណេីរការដែលទទួលបានធាតុចូលពីភាគីពាក់ព័ន្ធនានា និងរបាយការណ៍មុនវគ្គ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា